
ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ!
ខេត្តព្រះសីហនុ= ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហេង សំបូរ ជាមេការគ្រប់គ្រងស្នាក់ការគយ ទាំង៣ បានធ្វេីឱ្យរដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូលក្នុង១ខែរាប់សែនដុល្លារ ដែលថវិកាទាំងនេះសុទ្ធតែធ្លាក់ចូលត្រឹមហោប៉ៅមេគយៗ សាខា មេគយៗស្នាក់ការ..? សព្វថ្ងៃប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ សំងំកើបលុយពីមធ្យោបាយដឹកជញ្ជូនទំនិញគេចពន្ធលើលំហរសមុទ្រ ហូរចូលតាមច្រកស្នាក់ការទាំង៣ យ៉ាងស្ងាត់ស្ងៀមបំផុត។ ក្នុងនោះស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ពោពេញទៅដោយទំនិញគេចពន្ធលក្ខណះទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សាធូប)ចាប់ហួយទៅវិញ។ អ្វីដែលរដ្ឋបាត់បង់ចំណូលពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ គឺបញ្ហាប្រេងគេចពន្ធនេះតែម្តង ខាងគយទំនប់រលក

















