Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

លោក ឃួង ស្រេង៖ រាជរដ្ឋាភិបាល មានបំណង និងប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចភ្នំពេញ

Posted on May 7, 2024

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលបំណង ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ ហើយក្រោយបញ្ចប់គម្រោងមួយនេះ រាជធានីភ្នំពេញ នឹងលែងលិចលង់ទៀតហើយ ។
ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ពន្ធ័ចុះពិនិត្យប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពុន និងប្រឡាយស្ថានីយ៍បឹងត្របែក នាព្រឹកថ្ងៃ៦ ឧសភានេះ ដើម្បីរិះរកវិធានការរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាន់តែប្រសើរឡើង។
លោក ឃួង ស្រេង លើកឡើងថា ស្ថានីយ៍បូមទឹកបឹងទំពុន ជាស្ថានីយ៍បូមទឹកដែលធំជាងគេក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើនខណ្ឌ ដូចជា ខណ្ឌទួលគោក សែនសុខ ពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជាថា រាជធានីភ្នំពេញ មានគម្រោងចំនួន៥០គម្រោង ហើយក្នុងគម្រោងប្រឡាយបឹងត្របែក ក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។
លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញគោលបំណង ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះ រាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែក គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀង ចេញពីរាជធានីភ្នំពេញផងដែរ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញទាំងអស់ ទុកដាក់សំរាមបានត្រឹមត្រូវ ជៀសវាងឲ្យបាន ការបោះចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើឲ្យទឹកមិនអាចហូរបាន។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ស្ថានីយបូមទឹកបឹងទំពុន បានបំពាក់ម៉ូទ័របូមទឹកចំនួន ១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន ៣៣ម៉ែត្រគុបក្នុង១វិនាទី ហើយគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន ២គ្រឿងបន្ថែមទៀត។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម ២គ្រឿងនេះរួច ស្ថានីយ៍បូមទឹកបឹងទំពុន នឹងមានសមត្ថភាពបូមទឹកបាន ៤៥ម៉ែត្រគុបក្នុង១វិនាទី។ ចំណែក នៅស្ថានីយ៍បូមទឹកបឹងត្របែកវិញ មានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្តិ ហើយក៏មានគម្រោងពង្រីក និងដាក់លូប្រអប់លើផ្លូវ១០៥ ទំហំ៤ទៅ៦ម៉ែត្រផងដែរ។
គួរបញ្ជាក់ទៀតថា នៅភ្នំពេញមានស្ថានីយ៍បូមទឹកទាំង១៤កន្លែង នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយ៍បូមទឹកទាំង១៤កន្លែងនេះ បានបើកប្រតិបត្តិការព្រមៗគ្នា ធ្វើឲ្យរាជធានីភ្នំពេញអស់ក្តីបារម្ភរឿងលិចយូរទៀត ៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
  • មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយបំផ្លាញចំណូលថវិកាជាតិ….!
  • ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ១ ខេតស្វាយរៀង យកជញ្ជីងថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ…?
  • លោក មុយ បញ្ញារិទ្ធ មេគយច្រកទ្វេភាគីព្រំដែនដាបានទារលុយ ពីក្រុមឈ្មួញ ដឹកជញ្ជូន តំឡូងមី គ្រាប់ស្វាយចន្ទីទៅស្រុកយួន និងទំនិញបង់ពន្ធមិនគ្រប់ចូលមកខ្មែរ?
©2025 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme