Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

មានភាពមិនប្រក្រតីក្នុងការចចារ គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ប្រវែង២០០ម៉ែត្រ នៅឃុំបុឺស២

Posted on May 8, 2024

ត្បូងឃុំ ៖ ប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា មានគម្រោងដាក់ដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ចំនួន៥ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនជាច្រើនទៀតមិនបានចូលរួមចុះដាក់ដេញថ្លៃ ផ្លូវបេតុងអាមេប្រវែង២០០ម៉ែត្រ នៅភូមិអំពិលភូមិបេុឺស២ ឃុំបេុឺស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទី១បានទៅលើ អ្នកដេញថ្លៃ ឈ្មោះ ស្រី សុគន្ធា ក្រុមហ៊ុន ថេង វីតា ចំនួនទឹកប្រាក់១៥៥.៧០០.០០០ មានភាពមិនប្រក្រតី ។
មានក្រុមហ៊ុនជាច្រើន មកដាក់ដេញថ្លៃផ្លូវបេតុងអាមេ ប្រវែង២០០ ម៉ែត្រក៍បុ៉ន្តែមន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធនៅឃុំបេុឺស២ តម្រូវឲ្យក្រុមហ៊ុន ដាក់ចូលដេញថ្លៃតែ៥ក្រុមហ៊ុន ដោយសារមានការចរចាយកថ្លៃទឹកតែ ពីក្រុមហ៊ុនឈ្មោះ ស្រីសុគន្ធា ទើបមិនមាន ភាពប្រក្រតី ធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំបេុឺស២ មានការព្រួយបារម្ភពីគុណភាពផ្លូវ។ ការដាក់ដេញថ្លៃនេះធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅភូមិអំពិលភូមិបេុឺស២ ក្នុងឃុំបេុឺស២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំដោយមានការចចារគ្នា ឃុបឃិតជាមួយមន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធឃុំដេញថ្លៃមិនយុត្តិធម័មានការពុករលួយ។
អ្នកចូលដេញថ្លៃម្នាក់បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា ការដេញថ្លៃ បែប ចចារសិសសុះគ្នានេះ កើតឡើងដោយសារ មានក្រុមហ៊ុនតាមទាមទា លុយថ្លៃទឹកតែជាថវិការបស់ជាតិ ក្រុមហ៊ុនមកដេញថ្លៃជាច្រើន ក៏ប៉ុន្តែអ្នកដែលចង់បានគម្រោងពិតប្រាកដ មានតែ៥-ក្រុមហ៊ុនប៉ុណ្ណោះ ក្រុមហ៊ុនផ្សេងទៀតគ្រាន់តែមកចចារ ឬមកតាមទាថ្លៃទឹកតែប៉ុណ្ណោះ។
មហាជនធ្លាប់បានរិះគន់ថា ផ្លូវបេតុងអាមេកន្លងមកគឺ ឃើញប្រើប្រាស់មិនបានយួរអង្វែងទេ និងកែលម្អ ដោយដាក់ដេញថ្លៃមិនប្រក្រតីមានការសិសសួសគ្នា ក៏ប៉ុន្តែផ្លូវ ប្រើប្រាស់គ្មានគុណភាព បានន័យថា គម្រោង ជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយ ក្រុមប្រឹក្សាឃុំ ដាក់សំណើរគម្រោងជួសជុលកែលម្អផ្លូវនេះ ម្តងទៀត ។ មជ្ឈដ្ឋានខាងក្រៅ ! និងពលរដ្ឋក្នុងភូមិអំពិលភូមិបេុឺស២ ឃុំបេុឺស២ ស្រុកក្រូចឆ្មារ អំពាវនាវដល់ លោក ជាម ច័ន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំ មេត្តាចាត់មន្រ្តីក្រោមឱវាទត្រួតពិនិត្យ ដល់ម្ចាស់ក្រុមហ៊ុនឈ្មោះ ស្រី សុគន្ធា និងមន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូច ជាបន្តបន្ទាប់៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
  • មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយបំផ្លាញចំណូលថវិកាជាតិ….!
  • ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ១ ខេតស្វាយរៀង យកជញ្ជីងថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ…?
  • លោក មុយ បញ្ញារិទ្ធ មេគយច្រកទ្វេភាគីព្រំដែនដាបានទារលុយ ពីក្រុមឈ្មួញ ដឹកជញ្ជូន តំឡូងមី គ្រាប់ស្វាយចន្ទីទៅស្រុកយួន និងទំនិញបង់ពន្ធមិនគ្រប់ចូលមកខ្មែរ?
©2025 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme