Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

ល្បែងបញ្ជាល់មាន់តាមអនឡាញឆ្នោតឡូតូកំពុងតែបើកលេងសមត្ថកិច្ចមិនបង្រ្កាបខ្លាចបាត់ចំណូល!

Posted on November 2, 2023

តាកែវ ÷ ប្រភពពីប្រជាពលរដ្ឋក្នុង ភូមិគោអង្គគង់ ឃុំពោធិ៍ រំចាក ស្រុកព្រៃកប្បាស បានបញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ តាមអនឡាញជាច្រើនទីតាំង កំពុងបេីកលេងយ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ គោ ក្របី ឬលក់មេមាន់ក្រាប បន្តយកទៅចាក់ថែមទៀត អ្នកញៀនល្បែងទាំងក្មេង ទាំងចាស់ លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយទេីបហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។

មជ្ឈដ្ឋានខាងក្រៅរិះគន់ ចំៗទៅលេី លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពោធិ៍រំចាក និងសមត្ថកិច្ចពាក់ព័ន្ធនគរបាលស្រុកព្រៃកប្បាស ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធខេត្តតាកែវ បណ្ដែតបណ្ដោយឲ្យមានល្បែងអនឡាញ ភ្នាល់ចាក់លុយលេងសុីសងខុសច្បាប់បេីកលេងយ៉ាងពពាក់ពពូនក្នុងភូមិគោអង្គគង់  មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។

ហេតុនេះលោក ឈាង ផាន់ណា ស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនគួរមេីលរំលងភាពអសកម្ម របស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍រំចាក ព្រមទាំង លោក អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បណ្ដែតបណ្ដោយឲ្យមានល្បែងបញ្ជាល់មាន់ឆ្នោតឡូតូ តាមអនឡាញរីកដូចផ្សិត ក្នុងដែនដីរបស់ខ្លួនឡើយ។

ប្រជាពលរដ្ឋ រស់នៅភូមិគោអង្គគង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស អំពាវនាវដល់ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក អ៊ូច ភា អភិបាលខេត្តតាកែវ  ព្រមទាំង លោក ឈាង ផាន់ណា ស្នងការដ្ឋាននគរបាលខេត្តតាកែវ មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ល្បែងបញ្ជាល់មាន់ឆ្នោត ឡូតូតាមអនឡាញ ជាច្រេីនកន្លែងក្នុងខេត្តតាកែវ ជាបន្ទាន់ ដេីម្បី ពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ!
  • សង្វៀនបញ្ជាល់មាន់​ដុះ​ស្លែ​ ចាប់ផ្តើមបេីក​ដំណើរ​ ការឡេីងវិញហើយ បង្កប់​ក្នុង​កាស៊ីណូ​ 67 ស្រុកចន្ទ្រា
  • លោក ជួប ចំរើន ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រដើម្បីប្រមូលលុយដាក់ហោប៉ៅ..!។
  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
©2026 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme