Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

រាជរដ្ឋាភិបាលលើកលែងពន្ធអគារមួយចំនួនដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

Posted on November 2, 2023

ខេត្តព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញវិធានការជាកញ្ចប់សម្រាប់ដោះស្រាយអគារមួយចំនួនដែលកំពុងជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះមានជាការលើកលែងពន្ធទៅតាមប្រភេទគម្រោងសាងសង់នីមួយៗ និងការជួយសម្រួលសេវារដ្ឋបាលមួយចំនួន។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ គម្រោងផ្អាកការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៤១ ស្មើនឹង ៣៦៤ អគារ។
គម្រោងដែលមានការលើកទឹកចិត្ត ដោយការលើកលែងពន្ថប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងចន្លោះឆ្នាំ២០២៣-២០២៥, ពន្ធអចលនទ្រព្យប្រចាំឆ្នាំជាបន្ទុករបស់រដ្ឋចាប់ពីឆ្នាំ២០២០-២០២៥។ ក្រៅពីនេះក៏មានជាការសម្រួលលិខិតអនុញ្ញាតសាងសង់ឱ្យស្របតាមនីតិវីធីជាធរមានចំពោះអគារជាប់គាំងដែលមិនទាន់មានលិវិតអនុញ្ញាតសាងសង់។ គម្រោងទាំងនេះក៏ត្រូវបានលើកលែងកម្រៃសេវាសាធារណៈ លើលិខិតអនុញ្ញាតសាងសង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់។
ចំពោះគម្រោងដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគដូចជា ផ្ទះសំណាក់ សំណង់លំនៅឋាន។ល។ ត្រូវទទួលបានការលើកទឹកចិត្តត្រឹមបទប្បញ្ញត្តិស្តីពីការលើកទឹកចិត្តពន្ធដារ និងគយ និងមិនកម្រិតត្រឹមសហគ្រាសធុនតូច និងមធ្យម និងវិស័យអាទិភាព។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល៥ឆ្នាំ និងត្រូវបានសម្រួលនីតិវិធីលើការស្នើសុំអាជ្ញាបណ្ណជាដើម។
រីឯសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ឬ បរធនបាលកិច្ច ទទួលបានការសម្រួលការស្នើសុំអាជ្ញាបណ្ណ, ពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ, ពន្ធអប្បរមារយៈពេល៩ឆ្នាំ, និង ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ។
បេីតាមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ លោក ហ៊ាន សាហ៊ីប បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍ ចំនួន២៖ ទី១. ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និងទី២. ឱ្យអគារ ដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច។
លោក ហ៊ាន សាហ៊ីប បានលើកឡើងទៀតថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង១ ០០០ លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។
ជុំវិញបញ្ហានេះដែរ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានបញ្ជាក់ថា ជុំវិញដំណោះស្រាយបញ្ហានេះ រដ្ឋបាលខេត្ត បានបង្កើតការិយាល័យទទួលពាក្យ និងទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលយកសំណុំបែបបទមួយចំនួន យកទៅពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដោះស្រាយតាមយន្តការឈ្នះឈ្នះ។ លោកបន្ថែមថា«លទ្ធផលឈ្នះឈ្នះសម្រេចទៅបាន ត្រូវមានការចូលរួមពីស្ថាបនពាក់ព័ន្ធ រួមទាំងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្របសម្រួលនីតិវិធីច្បាប់សាងសង់ ក៏ដូចជាកញ្ចប់លើកទឹកចិត្ត ជាពិសេសផ្នែកពន្ធដារ»។
លោកអភិបាលរងរូបនេះ បានគូសបញ្ជាក់ទៀតថា ក្រុមការងារពាក់ព័ន្ធបានចាប់ផ្តើមដោះស្រាយទៅលើគម្រោងជាប់គាំងនេះ ក្នុងមួយករណីម្តង ជាក់ស្តែងកាលពីរសៀលថ្ងៃទី ៣១ តុលា បានកំពុងដោះស្រាយមួយករណីហើយ។ ជាក់ស្ដែងបច្ចុប្បន្នអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ មានចំនួន ៣៦៤អគារ និងអគារដទៃទៀត ដែលបានសាងសង់រួច តែមិនដំណើរការ ក៏ត្រូវដោះស្រាយផងដែរ៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
  • មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយបំផ្លាញចំណូលថវិកាជាតិ….!
  • ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ១ ខេតស្វាយរៀង យកជញ្ជីងថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ…?
  • លោក មុយ បញ្ញារិទ្ធ មេគយច្រកទ្វេភាគីព្រំដែនដាបានទារលុយ ពីក្រុមឈ្មួញ ដឹកជញ្ជូន តំឡូងមី គ្រាប់ស្វាយចន្ទីទៅស្រុកយួន និងទំនិញបង់ពន្ធមិនគ្រប់ចូលមកខ្មែរ?
©2025 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme