Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ៖ ឆ្នាំ២០២៥ ពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់ គ្រប់ទីកន្លែង

Posted on September 12, 2023

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា តាមផែនការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាជនប្រើប្រាស់បច្ចុប្បន្ន ត្រូវសម្រេចបាន៨០% ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង។ នេះបើយោងតាម ក្រសួងអភិវឌ្ឍន៍ជនបទ
ថ្លែងក្នុងជំនួបជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន បានប្រាប់ទូតជប៉ុន ពីគោលនយោបាយ អនុវត្តបន្តរបស់ក្រសួងសំដៅធ្វើយ៉ាងណា លើកស្ទួយសេដ្ឋកិច្ចជនបទ តាមរយៈការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់គ្រប់ទីកន្លែង និងលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋតាមរយៈការអប់រំ ប្រជាពលរដ្ឋឲ្យប្រើប្រាស់ទឹកស្អាត ដោយបច្ចុប្បន្ននេះសម្រេចបាន ៨០% នៃផែនការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាជនប្រើប្រាស់ ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង ព្រមទាំងការអប់រំប្រើប្រាស់ បង្គន់អនាម័យត្រឹមត្រូវ សំដៅលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល។
លោករដ្ឋមន្ត្រីបន្តលើកឡើង ពីកិច្ចខិតខំប្រឹងប្រែងជំរុញលើកកម្ពស់សេដ្ឋកិច្ច ជនបទតាមរយៈការបណ្តុះបណ្តាលជំនាញ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចប្រកបមុខរបរ ផ្សេងទៀតក្រៅពីមុខរបរកសិកម្ម។
ជាមួយនេះ ក្រសួងបាននិងកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញ ការងារបម្រើប្រជាពលរដ្ឋ ៕

 

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ!
  • សង្វៀនបញ្ជាល់មាន់​ដុះ​ស្លែ​ ចាប់ផ្តើមបេីក​ដំណើរ​ ការឡេីងវិញហើយ បង្កប់​ក្នុង​កាស៊ីណូ​ 67 ស្រុកចន្ទ្រា
  • លោក ជួប ចំរើន ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រដើម្បីប្រមូលលុយដាក់ហោប៉ៅ..!។
  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
©2026 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme