Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

រដ្ឋសភាកំណត់ថ្ងៃ១៤កញ្ញា ប្រជុំ-អនុម័តសេចក្តីព្រាងច្បាប់

Posted on September 12, 2023

ភ្នំពេញ ៖ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី១៤កញ្ញា ខាងមុខ ដើម្បីពិភាក្សានិងអនុម័តសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ការបើកសម័យប្រជុំពេញអង្គនេះ បន្ទាប់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីសេចក្តីព្រាងច្បាប់ទំាងពីរនេះ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី។
ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៤ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច ដាក់បញ្ចូលទៅគម្រោងថវិកាជាតិ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ផងដែរ៕

 

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ!
  • សង្វៀនបញ្ជាល់មាន់​ដុះ​ស្លែ​ ចាប់ផ្តើមបេីក​ដំណើរ​ ការឡេីងវិញហើយ បង្កប់​ក្នុង​កាស៊ីណូ​ 67 ស្រុកចន្ទ្រា
  • លោក ជួប ចំរើន ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រដើម្បីប្រមូលលុយដាក់ហោប៉ៅ..!។
  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
©2026 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme