Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

លោកស្រី នាយឧត្តមសេនីយ៍ ដាំ ដារីនី ចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ជាតិ

Posted on September 8, 2023

ភ្នំពេញ ៖ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ ត្រួតពិនិត្យ វឌ្ឍនភាពការងារ និងបំពាក់ឋានន្តរសក្ដិ ជូននាយទាហានជានិវត្តន៍ជនថ្លែងក្នុងពិធីសំណេះសំណាល លោកស្រី នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ជាតិ ។ សន្តិភាពដែលសម្តេចអគ្គមហាសេនាបតី តេជោ នាំមកជូនកម្ពុជាដោយលំបាកបំផុតតាមរយៈនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យកម្ពុជា ទទួល សុខ សន្តិភាព ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍន៍ ។ ក្នុងនោះការបណ្តុះបណ្តាលធនធាន មនុស្សគឺ ជាកត្តាត្រូវយកចិត្តទុកដាក់បំផុត និងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។
លោកស្រី នាយឧត្តមសេនីយ៍ ដាំ ដារីនី ថ្លែងដូច្នេះ: ក្នុងពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ ត្រួតពិនិត្យ វឌ្ឍ នភាពការ ងារ និងបំពាក់ឋានន្តរសក្ដិ ជូននាយទាហានជានិវត្តន៍ជននៅវិទ្យាស្ថាន វិទ្យាសាស្រ្តសុខាភិបាលនៃ កង យោធពលខេមរភូមិន្ទ(ខ.ភ.ម) មានសមាជិក សមាជិកាចូលរួមសរុបចំនួន៥៥០ នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ច ស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកស្រីសំដែងការអបអរសាទរ និងគាំទ្រជូនរាជរដ្ឋាភិ បាល អាណត្តិទី ៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវការអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្រ បញ្ជកោណ ដំណាក់ កាលទី១ (ខ.ភ.ម)ទាំងអស់ប្តេជ្ញាចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងនោះដែរលោក ជំទាវបណ្ឌិត ពាំនាំការផ្តាំផ្ញើការ សាកសួរ សុខទុក្ខពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងចូលរួមកោតសរសើរដល់ វិទ្យាស្ថាន វិទ្យាសាស្ត្រ សុខាភិបាល(ខ.ភ.ម)ខិតខំ អនុវត្តការងារ ផ្តល់ការបណ្តុះបណ្តាល ការពង្រឹង គុណភាព ផ្តល់សេវាអប់រំ ឱ្យក្លាយ ជាគ្រឹះស្ថាន សាធារណៈរដ្ឋបាលមួយ នៅក្រោម អា ណាព្យា បាល របស់ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ព្រមទាំងថ្លែង អំណរ គុណដល់ថ្នាក់ ដឹកនាំ វិទ្យាស្ថាន នាយទាហាន នាយទា ហានរង សាស្រ្តចារ្យ វេជ្ជបណ្ឌិត គណៈដឹកនាំមន្ត្រី បុគ្គលិក ទាំងអស់ ខិតខំបំពេញ តួនាទីយ៉ាងសកម្ម ព្រមទាំងជាកន្លែង ផ្តល់ចំណេះដឹង ជំនាញ វិជ្ជាជីវ: និងបទ ពិសោធន៍ យ៉ាងល្អប្រសើរ ជូនដល់និស្សិត ពេទ្យយោធា ។
ក្នុងឱកាសនោះផងដែរ លោកជំទាវបំពាក់ ឋានន្តរសក្ដិ ជូនដល់ និវត្តន៍ជន ធ្លាប់មានស្នាដៃ ល្អលះបង់កម្លាំងកាយ ចិត្តបម្រើការងារនៅ វិទ្យា ស្ថាន វិទ្យាសាស្ត្រ សុខាភិបាល ខ.ភ.ម)ចំនួន ១៣រូប ផងដែរ ៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ!
  • សង្វៀនបញ្ជាល់មាន់​ដុះ​ស្លែ​ ចាប់ផ្តើមបេីក​ដំណើរ​ ការឡេីងវិញហើយ បង្កប់​ក្នុង​កាស៊ីណូ​ 67 ស្រុកចន្ទ្រា
  • លោក ជួប ចំរើន ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រដើម្បីប្រមូលលុយដាក់ហោប៉ៅ..!។
  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
©2026 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme