Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ

Posted on September 8, 2023

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា៖ ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមជុំវិញបញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ កាលពីវេលាម៉ោង៩និង១៣នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវនៃគោលដៅខាងលើ ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ភ្លាមនោះ ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍០១នាក់នោះយកមកអប់រំនឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តីនគរបាលចរាចរណ៍នេះគឺត្រូវតែលប់បំបាត់។ ប៉ុន្តែការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
ឯកឧត្តមស្នងការ ក៏សំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនានាក្នុងរាជធានីភ្នំពេញមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកទៃផងដែរ៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ!
  • សង្វៀនបញ្ជាល់មាន់​ដុះ​ស្លែ​ ចាប់ផ្តើមបេីក​ដំណើរ​ ការឡេីងវិញហើយ បង្កប់​ក្នុង​កាស៊ីណូ​ 67 ស្រុកចន្ទ្រា
  • លោក ជួប ចំរើន ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រដើម្បីប្រមូលលុយដាក់ហោប៉ៅ..!។
  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
©2026 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme