Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

នាយករដ្ឋមន្ត្រីកម្ពុជា-សិង្ហបុរី ពិភាក្សាលើលទ្ធភាពនាំអង្ករ និងផលិតផលកសិកម្មពីកម្ពុជា ចូលទីផ្សារសិង្ហបុរី

Posted on September 6, 2023

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី សៀនលុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី បានពិភាក្សាគ្នា ជុំវិញការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀត ពីកម្ពុជា ចូលទៅកាន់ទីផ្សារសិង្ហបុរី ។
ក្នុបជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពជា និងលោកលី សៀនលុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា ទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ ។
ប្រមុខដឹកនាំទាំងពីរបាន ក៏បានពិភាក្សាពីគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពល ក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរី ផងដែរ៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ!
  • សង្វៀនបញ្ជាល់មាន់​ដុះ​ស្លែ​ ចាប់ផ្តើមបេីក​ដំណើរ​ ការឡេីងវិញហើយ បង្កប់​ក្នុង​កាស៊ីណូ​ 67 ស្រុកចន្ទ្រា
  • លោក ជួប ចំរើន ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រដើម្បីប្រមូលលុយដាក់ហោប៉ៅ..!។
  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
©2026 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme